អំពីក្រុមហ៊ុន

ប្រវតិ្តក្រុមហ៊ុន

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស៊ុន ហ៊ួរ ​គ្រុប​ ​ជា​អ្នក​នាំ​ចូល​ ​និង​ចែក​ចាយ​ផ្តាច់​មុខ​ នូវ​ប្រភេទ​ផលិត​ផល​ជា​ច្រើន​ ​ដែល​មាន​គុណ​ភាព​ ​និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ ហើយ​ជា​ពិសេស​ផលិត​ផល​ទាំង​នេះ​ បាន​ឆ្លងកាត់ការ​វាយ​តម្លៃ​ និង​ត្រូវ​បាន​ណែនាំ ឲ្យ​ប្រើ​ប្រាស់​ដើម្បី​បង្កើន​សម្រស់​ និង​គុណ​ភាព​ ​គេហដ្ឋាន​របស់​អស់​លោក​អ្នក​។

ស៊ុន​ ហ៊ួរ​​ ​គ្រុប​ ​បាន​ចាប់​ផ្តើម​អាជីវកម្ម​តាំង​ពី​ដើមទសវត្សទី៩០​ ហើយ​បាន​ក្លាយ​ជា​សហគ្រាស​ជាផ្លួវការនៅក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្ន ស៊ុន ហួរ គ្រុប ជា​អ្នក​ចែក​ចាយ​ផ្តាច់​មុខ​នៃ​បរិក្ខារ​បន្ទប់​ទឹក​ ម៉ាស៊ីនទឹកក្តៅ ម៉ូទ័របូមទឹក​ ឥដ្ឋការ៉ូ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត ដែល​មាន​ប្រភព​ចេញ​ពី​ម៉ាក​ល្បីៗ (ឧទាហរណ៍ដូចជា TOTO និង Ariston Thermo Group)​ ​មក​ពី​ប្រទេសជប៉ុន​ ​អ៊ីតាលី​ ​អារ៉ាប់រួម​ ​ជា​ដើម​។

ក្នុង​រយៈ​ពេល​​ច្រើន​ឆ្នាំ​កន្លង​មក​ ពួក​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួមជួយ​សម្រួល​​​​ជីវិត​​របស់​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​ ឲ្យកាន់តែ​មាន​ភាព​ងាយ​ស្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយវាជាកិត្តិយសរបស់ពួកយើងដែលបានជួយត​ភ្ជាប់ បង្កើតចំនងរវាង ​ប្រជាជន​ខ្មែរ​​រាប់​លាន​នាក់​ ទៅ​នឹង​ផលិត​ផល​ម៉ាក​ល្បី​ដែល​​ធន់នឹង​ភាព​ចាស់​ ​សឹក​រិច​រិល​។

Showrroom

បេសកកម្មរបស់ពួកយើង៖

បំភ្លឺ​ផ្ទះ​របស់​លោក​អ្នក​ជា​មួយ​នឹង​សម្ភារៈ​ដែល​មាន​សុវត្ថិភាព​ ​និង​ស្តង់​ដា។

សមិទ្ធិផល៖

ចាប់​ផ្តើម​ពី​ហាង​តូច​មួយ​ក្បែរ​ផ្សារ​អូរឬស្សី​ ​ឥឡូវ​នេះ​ ​ស៊ុន ហ៊ួរ ​គ្រុប​ មាន​ការិយាល័យ​តាំង​បង្ហាញ​ចំនួន​៣ (២នៅទីក្រុងភ្នំពេញនិងមួយនៅខេត្តសៀមរាប)។ លើស​ពី​នេះ​យើង​មាន​សណ្ឋាគារ​មួយ និង រោងចក្រ​ទំហំ​ធម្យម​មួយ​។ ​សព្វ​ថ្ងៃ​ ​ស៊ុន​ ហ៊ួរ ​គ្រុប​ ទទួល​បាន​ក្នុង​នោះ​ ប្រាក់​ចំណូល​ពួក​យើង​ក៏​ឡើង​ខ្ពស់​លើស​ពី​៦​ខ្ទង់​ផង​ដែរ​។

ពួក​យើង​ក៏​បាន​ផ្គត់​ផ្គង់​គម្រោង​សាងសង់ធំៗ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា​ សណ្ឋាគារ​ សុខា​ ខុនដូ​ ​បូរី​ ​និង​គេហដ្ឋាន​ឯកជន​រាប់​ម៉ឺន​ខ្នង​។

ជា​មួយ​អ្នក​ផ្គត់​ផ្គង់ជាង​៣០០នៅទូទាំងប្រទេស ពួក​យើង​បាន​នឹង​បន្ត​ពង្រីក​វិសាលភាព​សេវាកម្ម​ក្រុមហ៊ុន និង​ជឿ​ជាក់​ថា​ ប្រជាជន​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​ឳកាស​ទទួល​​យក​បទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មានគុណភាពខ្ពស់ ព្រម​ទាំង​ធន់​នឹង​បរិយាកាស​នៃ​ប្រទេសកម្ពុជា។

ក្រុមហ៊ុនដែលមានទំនួលខុសត្រូវ

ពី​ពេល​ចាប់​ផ្តើម​ដំបូង​ ​មក​ទាល់​ពេល​នេះ​ ​ស៊ុន ហ៊ួរ គ្រុប ​តែង​ប្រកាន់​យក​ទស្សនៈ​ចំនួន​បី៖

ភាព​ស្មោះ​ត្រង់

លក់បន្ត និង ចែក​ចាយ​ ផលិត​ផល​ដែល​មាន​គុណភាពពិតៗ ​និង​ដែល​បាន​ធ្វើ​តេស្ត​បញ្ជាក់​ពី​សុវត្ថិភាព​និង​អត្ថប្រយោជន៍​សម្រាប់​សុខ​ភាព​ដល់​អ្នក​ប្រើ​ប្រាស់​ ​និង​អតិថិជន​។

សហគមន៍​ជា​ចំបង​ ​

អថិជន​ត្រូវនៅ​មុខ​ជា​និច្ច​។ ការ​ផ្តល់​នូវ​ផលិត​ផល​ដែល​មាន​គុណភាព​តែ​មួយ​មុខ​មិន​គ្រប់​​គ្រាន់​ទេ។​ យើង​​ថែរក្សា​និង​ថែ​ទាំ​អតិថិជន​ គ្រប់ពេលវេលានិង​ទីកន្លែង​។​ ​ថែ​ទាំ​ ​អតិថិជន​ឲ្យ​បាន​ល្អ​ក្នុង​ពេល​ឥឡូវ​​ អតិថិជន​នឹង​ជួយ​ថែ​ទាំ​ជំនួញ​របស់​ពួកយើង​វិញនា​ពេល​ក្រោយ។

ដឹង​ច្បាស់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ ​

តាំង​ពី​ថ្ងៃ​ទី​មួយ​នៅ​ក្នុង​ជំនួញ​ ​យើង​បាន​ដឹង​ច្បាស់​ពី​ គោលដៅ​ដែល​យើង​ត្រូវ​សម្រេច​ ​និង​ដឹង​ពី​សមត្ថភាព​ ​និង​ធនធាន​ដែល​យើង​មាន​។ យើង​តែង​​ពង្រីក​ចំណេះ​ដឹង​ ​និង​សមត្ថភាព​របស់​ពួក​យើង​ ​ដើម្បី​ឆ្លើយ​តប​ ឲ្យ​បាន​សម​ស្រប​ ​ទៅ​នឹង​ទីផ្សារ​ដ៏​មមាញឹកមួយ​នេះ​។


ប្រវតិ្តក្រុមហ៊ុន

Sunhour About Us